Radio of Buddhism in Cambodia

July22nd

ព្រះបទុមត្ថេរ សោម (១៨៥៣-១៩៣២)

ជីវប្រវត្តិ

  • កវី សោម កើតឆ្នាំ ១៨៥២ នៅឃុំកំព្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ។
  • បិតានាម ងួន មាតានាម យិន ជាកសិករ ។
  • អាយុ ១៥ ឆ្នាំ បានរៀនអក្សរ-លេខនព្វន្តនៅក្នុងស្រុកកំណើត ហើយបានបួសជាសាមណេរពីវស្សា ក៏សឹកមកជួយធ្វើការងាររកស៊ី ។
  • អាយុ ២១ ឆ្នាំ បានឧបសម្បទាជាភិក្ខុ ក្នុងសំណាក់ឧបជ្ឈាយ៍នាម រស់ មាននាមបញ្ញត្តិថា បទុមត្ថេរ និងបានបន្តការសិក្សានៅក្នុងក្រុងភ្នំពេញអស់ជាច្រើនឆ្នាំ ហើយវិលទៅធ្វើជាចៅអធិការនៅវត្តកំព្រៅវិញ ។
  • មាននិស្ស័យស្លូតបូត ចូលចិត្តអានសាស្ត្រាគម្ពីរ ស្ដាប់ចម្រៀង ចាប៉ី រហូតចេះតែងកាព្យដ៏ប៉ិនប្រសប់ ។
  • លោកសុគតនៅ គ.ស. ១៩៣២ ក្នុងកំណត់ជន្មាយុ ៨០ ឆ្នាំ ។

ស្នាដៃ

  • រឿង ទុំទាវ (សរសេរពី ព.ស. ២៤៥៨ គ.ស. ១៩១៦)
  • រឿងសព្វសិទ្ធិ (មិនមែន សព្វសិទ្ធិ របស់ ម៉ឺនភក្ដីអក្សរតន់ ទេ)

ស្តាប់យីកេរឿងទុំទាវ

ដែលសម្តែងដោយ ក្រុម សិល្បះករ-ការី របស់ប្រទេសកម្ពុជា ក្នុងកំឡុងឆ្នាំ ១៩៧៩ ឬ ១៩៨០ នៃវិទ្យុជាតិ ។

  • ភាគទី១

    Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

  • ភាគទី២

    Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

  • ភាគទី៣

    Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

អត្ថបទដកស្រង់

កាលនោះនាងនោជាពិលៀង នាងទាវបានឆៀងចរយាត្រា ។
កាន់ក្អមថ្និតថ្នមនឹកប្រាថ្នា ចូលទៅស្ដាប់ការណ៍ដឹងសេចក្ដី ។
ឈរទ្រឹងខ្លួនពួនចាំស្ដាប់ ពីរឿងហាក់ផ្កាប់មុខដល់ដី ។
ស្រងាកស្រងោចស្រងល់ស្រី នោនឹងបេតីមិនស្ដីសោះ ។
ចាំទៅដល់ផ្ទះប្រាប់ទាវគ្រប់ ទាវនៅក្នុងម្លប់សមស្រណោះ ។
នាងជាម្ដាយទាវមានរបស់ កូនស្រស់រូបស្រេចដាច់ស្រីផង ។
នោនឹងក្នុងចិត្តគិតស្រេចស្រាប់ ដងទឹកងូតឆាប់ដើរផ្អៀងផ្អង ។
ដល់ផ្ទះនោឡើងទៅជាម្ដង សាសងរ៉ាយរាប់ប្រាប់ទៅថា ។
ទាវអើយទាវស្រីសេចក្ដីនេះ នេនមួយនោះចេះមើលសាស្ត្រា ។
ពីរោះស្រួយស្រាប់សព្វភាសា ដូចសត្វសារិកាពិសាចេក ។

3 Comments

  • Comment by យ៉ង់ សូនី — March 26, 2011 @ 3:09 am

    នាងខ្ញុំពិតជាស្ងប់ស្ងែងចំពោះស្នាដៃដ៏ប៉ិនប្រសប់ក្នុងតែងកាព្យដ៏វែង និងមានពាក្យជួនជាទី
    គាប់ចិត្ត។
    ខ្ញុំពិតជាមានមោទនភាពដែលសាសន៍ខ្មែរយើងមានទៅដោយអ្នកប្រាជ្ញ
    សូមទទួលនូវការគោរពពីនាងខ្ញុំ
    យ៉ង់ សូនី

  • Comment by chan prum — June 22, 2011 @ 6:37 am

    hello ,how are you? your are radio don’t work.why?

  • Comment by Neavea — September 27, 2011 @ 12:47 am

    dear producer,

    I am very glad to see your page and I really satisfy with it. I would like to say special thank for your operation. I have one request to you, I have tried to find a speaking novel called សព្វសិទ្ធិ if you have and if you don’t mind may you send it to me (neaveachivit@gmail.com)

    With kindly regard,

    Neavea

RSS feed for comments on this post. TrackBack URL

Leave a comment

:)