Radio of Buddhism in Cambodia
  • September16th

    បើសិនជាបងប្អូនឮបទ (ទំនួញប្រេត) បងប្អូនប្រាកដជានឹកឃើញភ្លាមដល់រដូវភ្ជុំ ដែលជីដូនជីតាតែងតែប្រារព្ធជា​រៀងរាល់ឆ្នាំមិនដែលខកខានឡើយ ហើយបទនេះដែរត្រូវបានគេចាក់ផ្សាយតាមវិទ្យុ នាពេលទៀបភ្លឺ ។ ពិសេស នៅតាមវត្តអារាមនានា ពេលដែលយើងនាំគ្នាទៅបោះបាយបិណ្ឌ ។ មិនតែប៉ុណ្ណោះក៏ មានអ្នកខ្លះបានយកបទ (ទំនួញប្រេត) ទៅដាក់ក្នុងទូរស័ព្ទស្ដាប់កំសាន្តទៀតផង ។ ម្ចាស់បទទំនួញប្រេត គឺលោក ពេជ្រ សុខា មានស្រុក​កំណើតឯខេត្តព្រៃវែង ។

    ពេលនេះលោកបានលាចាកលោកនេះហើយ គឺកាលពីថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០១០ ដោយរោគាពាធ នាវេលាម៉ោង៤ទៀបភ្លឺ ។

    Read More

  • August12th

    Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

    សម្លេងៈ ស្មូតទំនួញប្រេត ដោយលោកគ្រូ ពេជ្រ សុខា ។ នៅពេលដល់រដូវភ្ជុំបិណ្ឌ ក្នុងខែភទ្របទម្តងៗ តែងតែឮ​សម្លេងស្មូតដ៏គ្រលួច “ទំនួញប្រេត” ដែលឮគ្រប់ទិសទីក្នុងបរិវេណវត្ត ចាប់តាំងពី ថ្ងៃ១រោជ ខែ​ភទ្របទ រហូត​ដល់ថ្ងៃ១៥រោជ ខែភទ្របទ ។ ក្នុងទំនួញស្មូត បានសារស័ព្ទពីពពួកប្រេត ដែលសោយទុក្ខ​ក្នុងឋាននរក រងទារុណ​ទៅតាមទំហំកម្ម ដែលបានធ្វើកាលកើតជាមនុស្ស ហើយត្រូវបានយមរាជដោះ​លែងឱ្យមានសេរីភាព ១៥ថ្ងៃ ដើម្បី​ដើរក​បងប្អូនតាមវត្តអារាមនានា ។ ដើម្បីទាញយក សូមចុចទីនេះ

    Read More

  • July28th

    ទិដ្ឋភាពទូទៅ

    ក្នុងការចូលព្រះវស្សារបស់ព្រះភិក្ខុសង្ឃក្នុងព្រះពុទ្ធសាសនាដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិ និងអនុញាតទុក​នៅ ពុំមានពិធីអ្វីអមរួមផ្សំច្រើនទេ គឺកាលណាពេល វេលានៃការ ចូលព្រះវស្សាមកដល់ ព្រះភិក្ខុសង្ឃគ្រាន់តែ​ជួបជុំគ្នាក្នុងអាវាសវត្ត (ឧបោសថាគា) ហើយ អធិដ្ឋានបាលីចូល ព្រះវស្សាជាការស្រេច ។ ដោយឡែកការចូល​ព្រះវស្សានៅប្រទេសកម្ពុជា មានការអមដោយកម្មវិធីមួយចំនួនផ្សេងទៀតដូចជា ពិធីសិតទៀនព្រះវស្សា ការ​បរវណាទៀនព្រះវស្សា និងសំពត់សាដក (សំពត់ងូតទឹកភ្លៀង) ព្រមទាំងការបវរណាបច្ច័យបួន ដល់ភិក្ខុសង្ឃ​សម្រាប់ត្រៀមសម្រាប់ការប្រើប្រាស់ របស់ព្រះសង្ឃក្នុងរដូវចាំព្រះវស្សាជាដើម ។

    Read More

  • July23rd

    ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ២ ទំព័រ ៤២-៤៤

    កាល​ពី​ព្រេង​នាយ មាន​បុរស​ពីរនាក់ បាន​ធ្វើ​កង​ការ​កុសល​ជា​មួយ​គ្នា លុះ​បុរស​ទាំង​ពីរ​រំលាង​ខន្ធ​ទៅ បុរស​ម្នាក់​បាន​ទៅ​កើត​ជា​ព្រះឥន្រ្ទ. បុរស​ម្នាក់​ទៀត​ទៅកើត​ជា​បុរស​កំសត់ មាន​ប្រពន្ធ ក្រលំបាក​ណាស់ រក​ស៊ី​នេសាទ​ដាក់​លប​យក​ត្រី ជា​អម្រស់​អម្រ​ចិញ្ចឹម​ជីវិត ។

    Read More

  • July22nd

    ព្រះបទុមត្ថេរ សោម (១៨៥៣-១៩៣២)

    Read More

  • July20th

    លោកគ្រូអាចារ្យ ហែម-ចៀវ ជាមហាថេរមួយអង្គ បាន​ក្រលេកឃើញប្រជារាស្ត្រ ទទួលទុក្ខទោសតាម ឋានខ្លួនជាមនុស្សក្នុងអនានិគម ហើយក្នុងសម័យនោះ (ឆ្នាំ១៩៣៣ -១៩៤២) គេបានលើកលោកជាវីរបុរសមួយ​ដ៏ឆ្នើមក្នុងផ្លូវនយោបាយ រហូតមកដល់សព្វថ្ងៃ ។

    Read More